ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ពីងប្រង់ក្លង់បេសថូ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អមដំណើរ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី សហគមន៍ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ពិធីនេះ ប្រព្រឹត្តទៅនៅឃុំដាក់ ស្រុកអូររាំង ។