កិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី ៥ អាណត្តិទី ២


មណ្ឌលគិរី​ ៖​ ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩​ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល ក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅ អគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី៕