ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបាតបង់ជីវិតក្នុងគ្រោះអគ្គីភ័យឆាបឆេះផ្ទះ និងគ្រួសាររងគ្រោះដទៃទៀតចំនួន៤គ្រួសារ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីជាការចូលរួមចំណែកជួយដល់ គ្រួសាររងគ្រោះ ។ លោកជំទាវ អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំដែលជាស្រ្តីទាំងអស់ បានចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព និងគ្រួសាររងគ្រោះ ដែលបានបាតបង់កូន និងក្មួយស្រីជាទីស្រលាញ់ រួមទាំងទ្រព្យសម្បត្តិយ៉ាងច្រើន។ ក្នុងពេលចុះសួរសុខទុក្ខនោះផងដែរ លោកជំទាវអភិបាលរងខេត្ត បានប្រគល់ថវិកាជូនដល់ ក្រុម គ្រួសារសព ទទួលបានថវិកា៣៨ម៉ឺនរៀល គ្រួសារមានផ្ទៃពោះ ទទួលថវិកា៣៥ម៉ឺនរៀល និងពីរគ្រួសារទៀត ទទួលបានថវិកា២៥ម៉ឺនរៀល ដោយឡែក សាខាកាកបាទក្រហម កម្ពុជាខេត្ត ក៏បានផ្តល់សំលៀកបំពាក់ចំនួន២៥សម្រាប់ ជូនដល់គ្រួសាររងគ្រោះ ចំនួន០៤គ្រួសារផងដែរ៕