កិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៨ និងទិសដៅភារកិច្ចសម្រាប់ ឆ្នាំ២០១៩


មណ្ឌលគិរី៖ ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសន្និបាតបូកសរុប លទ្ធផលការងារត្រួតពិនិត្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៨ និងទិសដៅភារកិច្ចសម្រាប់ ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។