មណ្ឌលគិរី៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាវប្បធម៌ជាតិ៣មីនាលើកទី២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាយរឹទ្ធប្រមាណជា៦៥០នាក់ ពិធីនេះ បានប្រព្រឹត្តទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តមណ្ឌលគិរី ។