មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់ថ្មីមួុយខ្នង ១២X២៤ នៅមណ្ឌលជលសារមហាសែនជ័យ ស្ថិតនៅក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួុចរាលជាស្ថាពរ ។
បន្ទាប់មកឯកឧត្តម ស្វាយ សំអ៊ាង ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឡោ សុខា និងមន្ត្រីក្រោមឱវាទអញ្ជើញកាត់ខ្សែបូរនិងបានប្រគេនបច័្ចយចំនួុន២៣លានរៀលចែកចេញជាពីរ វត្ត វត្តជីមៀតចំនួុន២0លានរៀល វត្តស្រែជ្រៃចំនួុន៣លានរៀលនិងវេរដល់ព្រះសង្ឃចំនួុន៣៦អង្គក្នុងមួុយអង្គបច្ច័យចំនួុន៥ម៉ឺនរៀល,ទឹកសុទ្ឋមួុយកេះ,ទឹកក្រូចមួុយកេះ,បានឧបត្ថម្ភដល់តាជីចំនួុន៣0នាក់ក្នុងមួុយៗអ្នកទទួុលបានក្រណាត់សមួុយដុំនិងថវិកាចំនួុន១ម៉ឺនរៀលនិងសិស្សានុសិស្សចំនួុន២០០នាក់ទទួុលបានសៀវភៅនិងខ្មៅដៃផងដែរ។