កិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៥ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំងបី កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។