មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង ឆ្លងរបាយការណ៍ត្រីមាសទី១ របស់គណៈកម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន អនុសាខា ក្រោមចំណុះសាលាខេត្ត ប្រធាន អនុប្រធាន គណបក្សក្រុង ស្រុក ជុំវិញខេត្ត ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ៕