ពិធីជួបសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនជិត៣០០នាក់ មកពីក្រុង/ស្រុកទាំង៥ក្នុងខេត្ត និងពិសារអាហារសាមគ្គី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩


ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ​ ៦កេីត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជន និងពិសារអាហារសាមគ្គី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កើននូវភាពស្និតស្នាល នឹងបានដឹងពីសុខទុក្ខរបស់អតីតយុទ្ធជន ដែលកន្លងមក បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិមាតុភូមិ រក្សានូវសុខសុវត្ថិភាពសង្គម និងធ្វើឱ្យប្រទេសជាតិមានសន្តិភាពដូចបច្ចុប្បន្ន​ ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជនប្រមាណជា៣០០នាក់ មកពីក្រុង/ស្រុកទាំង៥ក្នុងខេត្ត​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី