ស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានបាឡេ១កន្លែង ឆ្លងកាត់អូរទេ ក្នុងឃុំមេម៉ង ស្រុកកែវសីមា


ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ​ ៥កេីត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបើការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានបាឡេ១កន្លែង ឆ្លងកាត់អូរទេ ដើម្បីជួយសម្រួលក្នុងការធ្វេីដំណេីររបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋរស់នៅចំនួនពីរឃុំ បានធ្វើចរាចរណ៍មានលក្ខណៈងាយស្រួលជាងមុន ដោយមានការចូលរួមពីសំណាក់លោក ឡន់ សុធី ប្រធានកងវិស្វកម្មក្រសួងការពារជាតិ​ ឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងពីរឃុំបានចូលរួមយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅការដ្ឋានសាងសង់ស្ពានបេតុងអូរទេ ស្ថិតនៅឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។