ពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើមចេញពីខ្ញុំ»


មណ្ឌលគិរី៖ ថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា២០០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ។