ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលតាមផ្លូវខ្សែបន្ទាត់ព្រំដែន ព្រមទាំងសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេស នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ ស្ថិតនៅភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។