មណ្ឌលគិរី៖ ថ្ងៃអង្គារ៍ ៤កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីពិធីជួបសំណេះសំណាល និងចែកគ្រាប់ពូជដំណាំពោត និងដំណាំសណ្តែកបាយដល់ប្រជាកសិករប្រមាណជា១០០គ្រួសារ សរុបចំនួន ៣០០គីឡូក្រាម ក្នុងមួយគ្រួសារទទួលបានពូជពោត ១គីឡូក្រាម និងពូជសណ្តែកបាយ ២គីឡូក្រាម ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីឱ្យប្រជាកសិករមានគ្រាប់ពូជដំណាំល្អ សម្រាប់ដាំដុះនារដូវវស្សាវនេះ ក្នុងពិធីមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។