ពិធីចែកពូជដំណាំសណ្ដែកបាយ​ និងពូជដំណាំពោត ដល់កសិករ​ ១០០គ្រួសារ​ នៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា


មណ្ឌលគិរី​ ៖​ ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជេីញជាអធិបតី​ ក្នុងពិធីចែកពូជដំណាំសណ្ដែកបាយ​ និងពូជដំណាំពោត ដល់កសិករ​ ១០០គ្រួសារ​ សរុបចំនួន៣០០គីឡូក្រាម​ ដោយ​ក្នុងមួយគ្រួសារទទួលបានពូជពោត ចំនួន ០១គីឡូក្រាម និង ពូជសណ្ដែកបាយ ចំនួន ០២គីឡូក្រាម ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី​ ក្នុងពិធីនោះដែរមានការចូលរួមពីសំណាក់លោកប្រធាន​ អនុប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ស្រុក ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។