មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិកាកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តមណ្ឌលគិរី និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកែវសីមា ប្រមាណជាជិត៤០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកែវសីមា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។