ពិធីសំណេះសំណាលជាមួយអង្គសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា


មណ្ឌលគិរី៖ ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ណយ ស្រូន អនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងជាទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី​ ហេង សំរិន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអង្គសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ។