ពិធីអបអរសាទរ ខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ២១​ មិថុនា


មណ្ឌលគិរី​ ៖​ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស​ អញ្ជេីញជាអធិបតី​ ក្នុងពិធីអបអរសាទរខួបលេីកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ២១ មិថុនា ២០០៧ -២១ មិថុនា ២០១៩ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍ចំនួន ១២០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី។