កិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ឆ្នាំ២០១៩​ និងពិធីញាំនំបញ្ចុកសាមគ្គីភាព​ និងឯកភាពជាតិ


មណ្ឌលគិរី​ ៖ ​ថ្ងៃ​សៅរ៍​​ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​ ឯកឧត្តម ស្វាយ ​សំអ៊ាង ​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ឆ្នាំ២០១៩ និងឆ្លងរបាយការណ៍ប្រចាំខែឧសភា​ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ ចាន់ យឿន ​តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម​ ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុង/ស្រុក និងលោក លោកស្រី​ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាខេត្តក្រុង/ស្រុកសរុបប្រមាណជា២០០នាក់​ ។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ​ ក៏បានហូបនំបញ្ចុក សាមគ្គីភាព និងឯកភាពជាតិ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ ។