មណ្ឌលគិរី ៖ ថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យការងារចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ ក្រុមការងារចុះមូលដ្ឋាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំងប្រាំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី។