ពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អាណត្តិទី៣


មណ្ឌលគិរី​ ៖​ ថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំង ឯកឧត្ដម លោកជំទាវ ក្រុមការងារចុះជួយខេត្តមណ្ឌលគិរី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំងប្រាំ និងមន្រ្តីរាជការសាលាខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។