ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងសែនមនោរម្យ អាណត្តិទី៣ ចំនួន១១រូប


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងសែនមនោរម្យ អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ចៅសង្កាត់ទាំង៤ និងមន្រ្តីរាជការរដ្ឋបាលក្រុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលក្រុងសែនមនោរម្យ។