មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកកែវសីមា អាណត្តិទី៣ ឆ្នាំ២០១៩ ចំនួន ១៣រូប ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពចុះជួយស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ និងមន្រ្តីរាជការ នៃរដ្ឋបាលស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកកែវសីមា ។