គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា


មណ្ឌលគិរី៖ ថ្ងៃអង្គារ៍​ ០១កេីត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជេីញជាអធិបតី​ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៥ក្នុងខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃខេត្តចំនួនបី គឺខេត្តប៊ិញភឿក ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សរុបប្រមាណជា៧០០នាក់​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ។