មណ្ឌលគិរី ៖ ថ្ងៃសុក្រ ៤កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតី
ក្នុងពិធីទិវាមច្ឆជាតិ ១ កក្កដា ២០១៩ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៤០០នាក់ និងបានព្រលែងកូនត្រីពូជចំនួនពីរប្រភេទសរុបចំនួន ៣០.០០០កូន ដែលប្រព្រឹត្តទៅនៅស្រះជម្រកត្រីសហគមន៍ទំនប់អូរណំ ក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក។