មណ្ឌលគិរី៖ ថ្ងៃអាទិត្យ ៦កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជេីញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានក្រុមការងារចុះជួយស្រុក ប្រជាពលរដ្ឋ និងក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលមានអ្នកចូលរួមសរុបប្រមាណជា៣០០នាក់ ។