ខេត្តមណ្ឌលគិរី៖ ថ្ងៃចន្ទ ៥កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសមាគមន៍មូលដ្ឋានសាលាខេត្ត រួមទាំងមន្រ្តីរាជការក្រោមឪវាទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។