អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់ពលរដ្ឋ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ ក្នុងការចុះវាស់វែងដីធ្លី លក្ខណៈជាប្រព័ន្ធ


មណ្ឌលគិរី៖ ថ្ងៃចន្ទ​ ៥កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ សម្រាប់ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ​ ដោយមានការចូលរួមពីសំណាក់លោក​ លោកស្រី​ ប្រធានមន្ទី​ អនុប្រធានមន្ទីរពាក់ព័ន្ធ​ និងកងកម្លាំងប្រដាប់អាវុធទាំងបី ពិធីនេះបានប្រព្រឹត្តទៅនៅសាលាសង្កាត់មនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ  ។