មណ្ឌលគិរី៖ នារសៀលថ្ងៃ អង្គារ៍ ៦កើតខែ ស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាជាតិ និងជាប្រធានប្រតិភូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និង សិក្សាស្វែងយល់អំពីស្ថានភាពទូទៅរបស់ខេត្ត ស្ថានភាពភូមិសាស្ត្រនិងប្រជាសាស្ត្រ សភាពការសន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុងខេត្ត និង នៅតាមតំបន់ព្រំដែន ការងារពាក់ព័ន្ធនិងផែនការវិនិយោគ កសិកម្មរុក្ខាប្រមាញ់និងនេសាទ ការងារអភិវឌ្ឍន៍ជបបទ ការងារធនធានទឹកនិងឧតុនិយម និង ការងារគ្រប់គ្រងធនធានធម្មជាតិបរិស្ថាន បញ្ហាប្រឈមនិង សំណូមពរផ្សេងៗទៀត កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី ប្រធាមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលាប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ។