អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់ពលរដ្ឋចំនួន ៧១គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង និងជនចាស់ជរានៅឃុំមេម៉ង់ ស្រុកកែវសីមា


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ៍​ ១៣​កេីត​ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិក នៃគណៈកម្មាធិការសាខា អនុសាខាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងជនចាស់ជរា ចំនួន៧១គ្រួសារ មកពី០៥ភូមិ ក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ ។