អភិបាលខេត្តមណ្ឌលគិរី បន្តនាំយកអំណោយសង្រ្គោះបន្ទាន់ ចែកជូនដល់ពលរដ្ឋចំនួន២៧៦គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិចំនួនពីរ ក្នុងឃុំណងឃីលឹក ស្រុកកោះញែក


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិកនៃគណៈកម្មាធិការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិចំនួនពីរ គឺភូមិកោះម្យេីលលេី​ និងភូមិកោះម្យេីលក្រោម​ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។