កិច្ចប្រជុំត្រួតពិនិត្យវេទិកាសាធារណៈឆមាសទី១ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន


មណ្ឌលគិរី​ ៖​ ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវេទិកាសាធារណៈឆមាសទី១ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ ដោយមានការចូលរួមពីសំណាក់​ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សា ក្រុង/ស្រុកទាំងប្រាំ អភិបាល អភិបាលរងក្រុងស្រុកទាំងប្រាំ មេឃុំ ចៅសង្កាត់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី​ ៕