ពិធីជួបសំណេះសំណាល និងចែកកូនប័រចំនួន៥០០ដើម ជូនដល់កសិករប្រមាណជា១០០នាក់ នៅក្នុងក្រុងសែនមនោរម្យ


ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី​ ក្នុងពិធីជួបសំណេះសំណាល និងនាំយកកូនប័រចំនួន៥០០ដើម ចែកជូនដល់កសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ ក្នុងក្រុងសែនមនោរម្យ ដើម្បីឱ្យប្រជាកសិករមានពូជដំណាំល្អសម្រាប់ធ្វើការដាំដុះ និងចៀសវាងទុកដីទំនេរចោល ដោយការចូលរួមរួមលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អភិបាលក្រុងសែនមនោរម្យ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តមណ្ឌលគិរី​ ។​