អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វទិវាមច្ចាជាតិ០១កក្កដា ឆ្នាំ២០១៨


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វទិវាមច្ចាជាតិ០១កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ ប្រមាណជា៥០០នាក់ ពិធីនេះ បានប្រព្រឹត្តទៅនៅអាងទឹកបឹងទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី