ពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមន៍ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមន៍ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ នៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ នៅទូទៅខេត្ត និងអង្គការដៃគូនានា ដែលប្រព្រឹត្ត  ទៅនៅអគារក្រុមប្រឹក្សាខេត្ត ។