ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៤ អាណតិ្តទី០៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្តចំនួន ពីររូប ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សា ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំងប្រាំ ដែលប្រព្រឹត្តិទៅនៅអគារប្រជុំក្រមប្រឹក្សាខេត្ត ។