មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ ឆ្នាំ២០១៩ ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមសាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ យាន ឌីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ និងមានការចូលរួមពីលោក លោកស្រីសមាជិកគណៈកម្មាធិការ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។