មណ្ឌលគិរី ៖ នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកក្ដិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី ៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោកស្រីអភិបាលស្រុក/ក្រុងទាំង៥ ដែលបានប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ៕