អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមពិធីហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណសួនច្បារសែនមនោរម្យ


ខេត្តមណ្ឌលគិរី៖ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណសួនច្បារសែនមនោរម្យ រួមជាមួយមន្ត្រីរាជការ មហាជន ប្រជាជន យុវជន យ៉ាងច្រើនកុរករ ក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលក្រៃលែង។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីអត្ថនយ័នៃថ្ងៃទី៩ វិច្ឆិកា ថាជាទិវាខួបទី៦៦ នៃបុណ្យឯករាជជាតិ និង ក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃទិវាបង្កើតកងយុទ្ធពលខេមរៈភូមិន្ទ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអបអរសប្បាយរីករាយ រួមទាំងពិធីបុណ្យ អុំទូក សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០-១១-១២ វិច្ឆិកា ខាងមុខនេះ ក្នុងបរិយាកាសសុខសន្តិភាព និងភាពរីកចំរើន សម្បូរណ៌រុងរឿង។