ពិធីសំណេះសំណាលជាមួយសមាជិក​ សមាជិកាគណបក្សប្រជាជនឃុំពូជ្រៃ


មណ្ឌលគិរី៖​ ថ្ងៃអង្គារ៍​ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម​ ម៉ែន​ ង៉ុយ​ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ និងជាប្រធានគណៈប្រចាំការ បានជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ឃុំពូជ្រៃ​ ស្ថិតនៅភូមិចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តម ម៉ែន ង៉ុយ បានចែកចូននូវសារុងដល់សមាជិក សមាជិកាចំនួន ប្រហែល ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសារុងម្នាក់មួយ ចែកវិទ្យុទំនាក់ទំនង ៤ភូមិ ក្នុងមួយភូមិទទួលបាន ០១គ្រឿង និងចែកឯកសណ្ឋានដល់ប្រជាការពារ ៥០នាក់ ក្នុងមួយនាក់ទទួលបាន ឯកសាណ្ឋានមួយឈុត ។