ពិធីអបអរសាទរខួបលើកទី៤១ឆ្នាំ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨ -២ ធ្នូ ២០១៩


មណ្ឌលគិរី​ ៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី៤១ឆ្នាំ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ០២ធ្នូ ១៩៧៨ -០២ធ្នូ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឬទ្ធិ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និង សិស្សានុសិស្សសរុបប្រមាណជាង ៧០០នាក់ ដែលបានប្រព្រឹត្តទៅនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។