ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោខ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់
ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ រួមនិងសិស្សានុសិស្ស ជាង៦០០នាក់ ពិធីនេះ ប្រព្រឹត្តទៅនៅទីតាំងព្រលានយន្តហោះក្នុងទីធ្លាសួនច្បារ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។