រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារបន្ត


មណ្ឌលគិរី៖​ នារសៀលថ្ងៃពុធ​ ១៤រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុង/ស្រុកទាំង០៥ក្នុងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត​ ។

  1.