មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧.មករា.១៩៧៩ .៧.មករា.២០២០) ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២ពាន់នាក់ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តប៊ិញភឿក ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។