មណ្ឌលគិរី ៖ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំជីវភាពគណបក្ស ឆ្លងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ និងប្រកាសសមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងសមាជិកគណ:កម្មាធិការគណបក្សខេត្ត ដោយចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកសាខាបក្សក្រោមចំណុះសាលាខេត្ត សមាជិកគណបក្សក្រុង/ស្រុក សមាជិកសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ។