មណ្ឌលគិរី៖ ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២០ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា អមដំណេីរដោយឯកឧត្តម លោកជំទាវសមាជិកគណៈកម្មការទី១ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្វែងយលអំពីការរីកចំរើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង០៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។