មណ្ឌលគិរី៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ (មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) និងបានចាត់ទុកស្រ្តីគឺជាឆ្អឹងខ្នងដំសំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីឆ្ពោះទៅសម្រេចបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីនោះមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំដែលជាស្រ្តីនៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សប្រមាណជា២០០នាក់ ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់ថ្នាក់ដឹកនាំដែលជានារី ក៏ដូចជាបងប្អូននារី រួមទាំងសិស្សានុសិស្សចំនួន ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ហូល,ផាមួងក្នុងម្នាក់១ និងថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕