មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ-អង្គារ៍ ៧រោច-៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំបេីកវគ្គអប់រំនយោបាយខេត្តមណ្ឌលគិរី ជំនាន់ទី១៦ ក្រោមអធិបតី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ១០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ។