មណ្ឌលគិរី ៖ រដូវប្រមូលផល ដំឡូងបារាំង នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០នេះ សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មបាននាំយកពូជដំទ្បូងបារាំងផ្សេងៗ ពីប្រទេសមួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់៤ពូជ ប្រទេសអៀកទ្បង់៤ពូជ ប្រទេសកូរ៉េ១៣ពូជ និងប្រទេសវៀតណាម២ពូជ ។ តាមរយៈ លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លងមក របស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ដូចខាងក្រោមៈ
១. ពូជ Tornado នាំចូលពី ប្រទេសអៀកឡង់
២. ពូជ Madeira និង ពូជ Coronada នាំចូលពី ប្រទេសអាល្លឺម៉ង់
៣. ពូជ PO3 និង ពូជ PO7 នាំចូលពី ប្រទេសវៀតណាម
ចំពោះទិន្នផលអាចទទួលបានពី ១៣តោន ទៅ ២៥តោន ក្នុងមួយហិចតា ។
ដោយទ្បែកពូជដទៃទៀត សាកលវិទ្យាល័យកំពុងធ្វើការតាមដាននៅទ្បើយ រង់ចាំពិនិត្យមើលលទ្ធផលនៅពេលក្រោយបន្តទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋាន ។
អំពីរដូវកាលដាំដុះ យើងបានពិនិត្យឃើញថា រដូវដែលអាចដាំដុះបានគឺនៅ ចន្លោះពីចុងខែកញ្ញា ដល់ សប្តាហ៍ទី២ នៃខែធ្នូ ។ តែសមស្របបំផុត គឺចាប់ពី ពាក់កណ្តាលខែតុលា ដល់ ខែវិច្ឆិកា ។ ដោយឡែក ការប្រមូលផលដំឡូងបារាំង នាថ្ងៃនេះគឺស្ថិតនៅចំការរបស់កសិករកសិករឈ្មោះ កែវ ប៊ុនសេង នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។