ពិធីចែកពូជដំណាំ(សណ្តែកបាយ)ជូនដល់កសិករ​ ១០០គ្រួសារនិងចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករ


មណ្ឌលគិរី​ ៖​ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព​ក្នុងពិធីចែកពូជដំណាំ(សណ្តែកបាយ)ជូនដល់កសិករចំនួន១០០គ្រួសារ របស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅវត្តអូរធែល ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។ បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត រួមទាំងក្រុមការងារ បានចុះពិនិត្យមើលការដាំដុះដំណាំបន្លែនានា និងការដាំដុះក្នុងផ្ទះសំណាញ់ ដែលបានឧបត្ថម្ភដោយកម្មវិធី ASPIRE របស់កសិករឈ្មោះ មុយ រ៉ាដូ នៅក្នុងភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ៕