មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមដាំកូនក្ងោកចំនួន ១០០ដើមនៅលើបរិវេណភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីកែលំអរសោភ័ណភាពនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។